សន្និសីទស្តីពីការអប់រំនិងការស្រាវជ្រាវបរិស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបរិស្ថានដើម្បីនិរន្តភាព (មានវីដេអូ)
នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះសាកលវិទ្យាល័យអន្តរជាតិបានរៀបចំសន្ធិសីទស្តីពីការអប់រំនិងការស្រាវជ្រាវបរិស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបរិស្ថានដើម្បីនិរន្តភាព។នៅក្នុងសន្ធិសិទ្ធនេះផងដែរមានការអញ្ជើញចូលរួមឯកឧត្តម សុខគាង ទីប្រឹក្សាអមក្រសួងបរិស្ថាននិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឧត្តមបណ្ឌិត សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឧត្តមបណ្ឌិតនេត បារ៉ុម សាកលវិទ្យាធិការរងនៃសកលវិទ្យាល័យអន្តរជាតិ សាស្រ្តចារ្យបណ្ឌិត Baba Musta ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្រ្តនិងធនធានធម្មជាតិនៃសាកលវិទ្យាល័យម៉ាឡេស៊ីសាបា និងលោកបណ្ឌិត ផន គង្គា ជាលេខាធិការ នៃគណៈកម្មការរៀបចំសន្និសីទរបស់សកលវិទ្យាល័យអន្តរជាតិ ព្រមទាំងមានការចូលរួមពីគណៈកម្មការរៀបចំនិងគណៈកម្មការវិទ្យាសាស្រ្តសន្និសិទនៃសាកលវិទ្យាល័យ អន្តរជាតិនិងសាស្ត្រចារ្យ បណ្ឌិតដែលជាវាគ្មិនកិត្តិយស ឯកឧត្តមលោកជំទាវ សាស្រ្តចារ្យ បណ្ឌិតអស់លោក លោកស្រីនិងសិស្សនិត ព្រមទាំងភ្ញៀវកិត្តិយសជាតិនិងអន្តជាតិ។
នៅក្នុងឪកាសនោះផងដែរលោកបណ្ឌិត ផន គង្គា បានលើកឡើងថាបរិស្ថានពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកយើង បរិស្ថានល្អនាំមកនូវសុខភាពល្អ។តើយើងត្រូវធ្វើយ៉ាងដូចម្តេចដើម្បីបរិស្ថានល្អ?ការការពារបរិស្ថានជាភារកិច្ចរួមវាមិនមែនជាភារកិច្ចរបស់បុគ្គលណាម្នាក់នោះឡើយ។
ជាចុងក្រោយលោកបណ្ឌិតក៏បានលើកឡើងបន្ថែមទៀតថានៅពេលបច្ចុប្បន្ននេះមានបញ្ហាប្រឈមជាច្រើនដូចជាការបំពុលខ្យល់ ភាពសឹករិចរិលនៃស្រទាប់អូហ្សូនការកើនកម្តៅនៃភពផែនដី ការបំពុលទឹក សំណង់រឹង សំណល់គ្រោះថ្នាក់ សំណល់វិទ្យុសកម្ម ការថយចុះនៃធនធានធម្មជាតិ ផលប៉ះពាល់នៃការប្រើប្រាស់ដី និងផលប៉ះពាល់នៃប្រពន្ធ័អេកូឡូស៊ីដូច្នេះហើយសូមសិស្សនិស្សតទាំងអស់ត្រូវតែស្វែងយល់ពីបញ្ហាថែរក្សាបរិស្ថានអោយបានគ្រប់ៗគ្នាពីព្រោះថាបរិស្ថានស្អាតគឺផ្តើមចេញពីយើងគ្រប់គ្នា។
No comments
Be the first one to leave a comment.