Overview

 

ទិដ្ឋភាពទូទៅ

stf_building

មហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យអន្ដរជាតិត្រូវបានបង្កើតឡើង តាមអនុក្រឹតលេខ ១២២ អនក្រ.បក ចុះថ្ងៃទី១៦​ ខែធ្នូ ឆ្នាំ២០០២ស្ដីពីការទទួលស្គាល់សាកលវិទ្យាល័យអន្ដរជាតិ។ មហាវិទ្យាល័យ មានបណ្ដុះបណ្ដាលកម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត លើជំនាញ ស្ថាបត្យកម្ម សំណង់ស៊ីវិល ព័ត៌មានសំណង់ អេឡិចត្រូនិច-ទូរគមនាគមន៍ វិស្វកម្មអេឡិចត្រូនិចនិងអគ្គិសនី គណិតវិទ្យាអនុវត្ដន៍ បច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាបរិស្ថាន គ្រប់គ្រងបរិស្ថាន និងវិស្វកម្មបរិស្ថាន។ នៅឆ្នាំ២០០៧ ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចអនុញ្ញាតឱ្យមហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្ដ បើកថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត លើជំនាញ ជីវគីមីសាស្រ្ដ មីក្រូជីវសាស្រ្ដ ជីវបច្ចេកវិទ្យា ជីវវិទ្យា គីមីចំណីអាហារ និងសុរិយោដី តាមសេចក្ដីសម្រេចលេខ ០៧ អយក.សសរ ​ស្ដីពីការទទួលស្គាល់មុខជំនាញថ្មីក្នុងមហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យអន្ដរជាតិ។

Facebook Comments

Categories

Facebook